This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label KhmerNews. Show all posts
Showing posts with label KhmerNews. Show all posts

Friday, April 5, 2013

ក្រុម​ហ៊ុន​សាំស៊ុង​ព្យាករ​ប្រាក់​ចំណេញ​ប្រតិបត្តិ​ចំនួន​៧,៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១​


ក្រុម​ហ៊ុន​ Samsung Electronics របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ ខ្លួន​រំពឹង​ថា​ ប្រាក់​ចំណេញ​​ប្រតិបត្តិ​ការ​នឹង​កើន​ដល់​៨,៧​លាន​លាន​វ៉ុន​ (៧,៧​ពាន់​លាន​ដុល្លារ) នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៣​ នេះ​គឺ​កើន​៥២,៩%​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២ ។​
Samsung ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​បំផុត​លើ​ពិភព​លោក​បើ​គិត​ពីប្រាក់​ចំណូល​ បាន​ផ្តល់​តួលេខ​ប្រាក់​ចំណូល​កាល​ពីថ្ងៃ​សុក្រ ទី​៥​ មេសា​មុន​ពេល​ចេញ​លទ្ធផល​ផ្លូវការ​យ៉ាង​យូរ​នៅ​ក្នុង​ខែ​នេះ ។​ការព្យាករ​ប្រតិបត្តិការ​ខែ​មករា-​មីនា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​ប្រាក់​ចំណេញ​ប្រចាំ​ត្រី​មាស​មាន​ចំនួន​៨,៨​លាន​លាន​វ៉ុន​លើស​ត្រី​មាស​ទី​៤​ ឆ្នាំ​មុន ។​ ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ Samsung បាន​កើន​ខ្ពស់​នៅ​ក្នុងឆ្នាំ​២០១២​ ដោយសារ​សន្ទុះ​ការ​លក់​​ទូរស័ព្ទ​ស្មាត​ហ្វូន​នៅ​ក្នុង​ទីផ្សារ ។​ ការ​លក់​នៅ​ក្នុងត្រី​មាស​ទី​១​ ឆ្នាំ​២០១៣ ត្រូវ​បាន​គេ​រំពឹង​ថា​ ឈាន​ដល់​៥២​លាន​វ៉ុនកើន​១៤,៩%​ ធៀប​នឹងឆ្នាំ​មុន ប៉ុន្តែ​ធ្លាក់​ចុះ​៧,២​% ធៀប​នឹង​បណ្តាញ​ឆ្នាំ​មុនៗ​ផ្សេង​ទៀត។​
អ្នក​វិភាគ​និយាយ​ថា​ នៅ​គ្រា​ដែល​ Samsung បាន​វ៉ា​ដាច់​ក្រុម​ហ៊ុន​ Nokia Corp និង​ក្រុម​ហ៊ុន​ Apple Inc. ជា​ទីផ្សារ​ទូរស័ព្ទ​ស្មាត​ហ្វូន​ធំជាង​គេ​លើ​ពិភព​លោក​នោះ​ បើ​គិត​ពី​កម្រិត​ប្រាក់​ចំណេញ​ដុល​វិញ​ ក្រុម​ហ៊ុន​ Apple លើស​ក្រុម​ហ៊ុន​សាំសុ៊ង​ដល់​ទៅ​២​ដង ។​លោក​ Lee Sun Tae អ្នក​វិភាគ​នៅ​ក្នុង​ក្រុម​ហ៊ុន​ NH Investment and Securities បាន​ប្រាប់​សារព័ត៌​មាន​ Dow Jones Newswires ថា ក្រុុម​ហ៊ុន​ Samsung នៅ​តែ​ស្ថិត​ពី​ក្រោយ​ក្រុម​ហ៊ុន​ Apple នៅ​ក្នុង​ទីផ្សារ​ផលិត​ផល​ថ្លៃៗ៕
Source: http://kohsantepheapdaily.com.kh

ឆក់​កាបូប​ពី​ក្រុម​នារី​ក្រមុំ នាង​បើក​ម៉ូតូ​ដេញ​បំបុក​ដួល ចាប់​ខ្លួន​បាន​ជន​សង្ស័យ​2​នាក់

ខេត្ត​បាត់​ដំបង៖ យុវជន​៣នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​បាន​សម្រេច​​ពី​នារី​ វ័យក្មេង​៣​នាក់ ដែល​កំពុង​ជិះម៉ូតូ​តាម​ដង​ផ្លូវ  ​​ប៉ុន្តែ​ ត្រូវ​ពួក​នាង​ជិះម៉ូតូ​ដេញ​តាម​បុក​​ពី​​ក្រោយ​​បណ្ដាលឱ្យ​ដួល​ប្រកាច់​ ប្រកិន​ពេញថ្នល់ ។ ហេតុ​ការណ៍​នេះ​ ​កាល​ពី​ល្ងាច​ថ្ងៃទី៣​ មេសា​ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ផ្លូវ​ច្រមុះជ្រូក​ ​ក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង ​ហើយ​ត្រូវ​សមត្ថកិច្ច​មក​ទាន់​ក្របួច​បាន​ជន​ដៃដល់​២​នាក់​ ​និង​ម្នាក់​ទៀត​រត់រួច​ក្នុង​ស្ថាន​ភាព​កំពុង​ច្របូក​ច្របល់ ។
​មន្ត្រីសមត្ថកិច្ច​​ប្រាប់​ថា​ ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ ​ម្នាក់​ឈ្មោះ ខេន​ ភារម្យ​ អាយុ២១ឆ្នាំ ​លក់​ខោ​អាវ​នៅ​ផ្សារ​លើ​ រស់​នៅ​ភូមិ​កំពង់​សីមា​សង្កាត់​វត្តគ​ ក្រុង​បាត់​ដំបង​ និង​​ម្នាក់​ទៀត​​ឈ្មោះ​សុះ​ ​ស៊ីហ្វា​ ហៅ​ វ៉ា​ អាយុ១៩ឆ្នាំ​ នៅរាជ​ធានី​ភ្នំពេញ​ តែមក​​ស្នាក់​នៅ​បណ្ដោះ​​អាសន្ន​ជាមួយ​ជន​ខាង​លើ​ និងជិះម៉ូតូម៉ាក​ស្គូពី​ ពណ៌ផ្ទៃមេឃ​ គ្មានស្លាកលេខ ។​ រីឯ​នារី​រង​គ្រោះ​ ១-ឈ្មោះ​យ៉ុត​ ឆវី​ អាយុ២៤ឆ្នាំ​ ​២-ឈ្មោះ​យ៉ុត​ ឆវិន​ អាយុ​២១ឆ្នាំ​ ​​២នាក់​នេះជា​បង​ប្អូន​បង្កើត​ និង៣-ឈ្មោះ​ គីន​ អាយុ១៩ឆ្នាំ​ ទាំង​អស់​គ្នា​រស់​នៅភូមិសូភី២​ សង្កាត់រតនៈ​ ​ក្រុង​បាត់​​ដំបង ​។​ ជិះម៉ូតូម៉ាកឃ្លិក​ ពណ៌ស​​លាយ​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​​បាត់​ដំបង​ 1J-7654 ។​ សមត្ថ​កិច្ច​និយាយ​ថា​ ​ជន​សង្ស័យ​បាន​ឆក់​យក​កាបូប​នារីខាង​លើនេះ​ ​ហើយ​​ព្យាយាម​ជិះ​រត់​គេច​​​តែត្រូវ​ពួក​នាង​ជិះ​ដេញ​តាម​បុក​ពី​ក្រោយ​ បណ្ដាលឱ្យ​ដួល​ ទើប​សមត្ថកិច្ចចាប់​បាន​២​នាក់ ​ឯម្នាក់​ទៀត​រត់​រួច ។ ដោយ​ឡែក​នារី​ទាំង​៣​នាក់​ក៏​រងរបួសគួរសមដែរ ។នាង​យ៉ុត​ ឆវី​ ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួក​នាង​បាន​ជិះម៉ូតូ​ចេញ​ពី​ម្ដុំ​រង្វង់​មូល​លោក​តា​ដំបង​គ្រញូង​បម្រុង​ មក​ផ្ទះ​​ ​លុះមក​ដល់​ខាង​មុខ​សាលា​​ខូអ័រ​​ ស្រាប់​តែ​ក្រុម​ជន​ខាង​លើជិះ​​ម៉ូតូមក​ឆាប​រួចឆក់​យក​កាបូប​ពី​ដៃនាង ។​ ​គ្រានោះប្អូន​ស្រី​នាង​ឈ្មោះ​ឆ​វិន​ ជា​អ្ន​កបើក​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ដេញ​តាម​​ដោយ​ស្រែក​ថា ​«ចោរៗ» កងរំពង​តាម​ដង​ផ្លូវ​ឱ្យ​គេជួយ​អន្តរា​គមន៍​ទៀត​ផង ។​ ​ប៉ុន្តែ​បាន​ប្រហែល​ជា​៣០០​ម៉ែត្រ​ដល់​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ក៏​បុក​ពី ​ក្រោយ​ដួល​ទាំង​អស់​គ្នា​​ ស្រប​ពេលនោះ​សមត្ថកិច្ច​ក៏​មក​ដល់ធ្វើ​អន្តរា​គមន៍​ចាប់​ក្រុមចោរ​ឆក់​​បាន២ ​នាក់​ភា្លមៗតែម្ដង។​ ​ពេល​​ជិះ​ម៉ូតូ​បុក​​ពួក​​ចោរ​​នោះ​ដួល​​ហើយ ​កាបូប​លុយ​បាន​ធ្លាក់​ពី​ដៃពួក​គេ​ ហើយនាង​ក៏​ស្ទុះ​ទៅ​ដណ្ដើម​បាន​មក​វិញ​ដែរ ។​ប៉ូលិស​​​ត្រូវឃាត់​ខ្លួន​ភ្លាមៗ​​​ជន​សង្ស័យ​បាន​ ព្យា​យាម​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ឆក់​យក​កាបូប​លុយ​ពី​នារី​រង​គ្រោះ​ខាង​លើនេះទេ​ ​បើ​​ទោះ​ជា​កា​បូប​លុយ​នោះ​ធ្លាក់​ពីដៃពួក​គេពេល​ដួល​ម៉ូតូក្ដី ។​ ប៉ុន្តែ​សាក្សី​ជា​ច្រើន​​អះអាង​ថា​ ​បាន​ឃើញ​ក្រុម​នេះធ្វើ​សកម្មភាព​​ ​ហើយ​នារី៣​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រោយ​ជា​មួយ​នឹង​សម្រែក​ ​ថា «ចោរៗ» កងរំពងតាមដងផ្លូវ ។​ ក្រោយ​ពី​មាន​សាក្សី​ជា​ច្រើន​​ឆ្លើយ​ដាក់​បន្ទុក​​ជន​សង្ស័យ​​​​ក៏ផ្លាស់​ ប្ដូរ​ចម្លើយ​ ​ហើយ​​សារ​ភាព​អំពី​កំហុស​របស់​ខ្លួន​ប្រាប់​សមត្ថ​កិច្ច​ថា​ ​ពួក​ខ្លួន​មាន​គ្នា៣​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពី​នារី​រង​ គ្រោះទាំង​៣​នាក់​នោះមែន ។លោក​ជេត​ វណ្ណនី ស្នង​ការ​រងនគរ​បាល​​ខេត្ត ​មាន​ប្រសាសន៍​ដែរថា​ ​ជន​សង្ស័យ​ពិត​ជា​បាន​ព្យា​យាម​បដិសេធមែន​ ​តែ​ក្រោយ​មកបាន​សារ​ភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​វិញ​ ​​ក្រោយ​ពី​មាន​សាក្សី​មក​ចង្អុល​បង្ហាញ​ដាក់​បន្ទុក​ទៅ​លើពួក​គេ។ ​លោក​ស្នង​ការ​រង​បញ្ជាក់​​ថា​ ​កម្លាំង​ជំនាញ​​បាន​​​សួរ​នាំ និង​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​២​នាក់​ទៅកាន់​សាលា​ដំបូង​ខេត្ត និងបន្ត​ស្រាវ​ជ្រាវ​រកចាប់​ខ្លួន​ជន​​ម្នាក់​ទៀត​ដែលកំពុង​រត់​គេចខ្លួន ៕


Comment on Facebook

KohSantepheap Daily