Friday, April 5, 2013

ក្រុម​ហ៊ុន​សាំស៊ុង​ព្យាករ​ប្រាក់​ចំណេញ​ប្រតិបត្តិ​ចំនួន​៧,៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១​


ក្រុម​ហ៊ុន​ Samsung Electronics របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ ខ្លួន​រំពឹង​ថា​ ប្រាក់​ចំណេញ​​ប្រតិបត្តិ​ការ​នឹង​កើន​ដល់​៨,៧​លាន​លាន​វ៉ុន​ (៧,៧​ពាន់​លាន​ដុល្លារ) នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៣​ នេះ​គឺ​កើន​៥២,៩%​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២ ។​
Samsung ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​បំផុត​លើ​ពិភព​លោក​បើ​គិត​ពីប្រាក់​ចំណូល​ បាន​ផ្តល់​តួលេខ​ប្រាក់​ចំណូល​កាល​ពីថ្ងៃ​សុក្រ ទី​៥​ មេសា​មុន​ពេល​ចេញ​លទ្ធផល​ផ្លូវការ​យ៉ាង​យូរ​នៅ​ក្នុង​ខែ​នេះ ។​ការព្យាករ​ប្រតិបត្តិការ​ខែ​មករា-​មីនា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​ប្រាក់​ចំណេញ​ប្រចាំ​ត្រី​មាស​មាន​ចំនួន​៨,៨​លាន​លាន​វ៉ុន​លើស​ត្រី​មាស​ទី​៤​ ឆ្នាំ​មុន ។​ ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ Samsung បាន​កើន​ខ្ពស់​នៅ​ក្នុងឆ្នាំ​២០១២​ ដោយសារ​សន្ទុះ​ការ​លក់​​ទូរស័ព្ទ​ស្មាត​ហ្វូន​នៅ​ក្នុង​ទីផ្សារ ។​ ការ​លក់​នៅ​ក្នុងត្រី​មាស​ទី​១​ ឆ្នាំ​២០១៣ ត្រូវ​បាន​គេ​រំពឹង​ថា​ ឈាន​ដល់​៥២​លាន​វ៉ុនកើន​១៤,៩%​ ធៀប​នឹងឆ្នាំ​មុន ប៉ុន្តែ​ធ្លាក់​ចុះ​៧,២​% ធៀប​នឹង​បណ្តាញ​ឆ្នាំ​មុនៗ​ផ្សេង​ទៀត។​
អ្នក​វិភាគ​និយាយ​ថា​ នៅ​គ្រា​ដែល​ Samsung បាន​វ៉ា​ដាច់​ក្រុម​ហ៊ុន​ Nokia Corp និង​ក្រុម​ហ៊ុន​ Apple Inc. ជា​ទីផ្សារ​ទូរស័ព្ទ​ស្មាត​ហ្វូន​ធំជាង​គេ​លើ​ពិភព​លោក​នោះ​ បើ​គិត​ពី​កម្រិត​ប្រាក់​ចំណេញ​ដុល​វិញ​ ក្រុម​ហ៊ុន​ Apple លើស​ក្រុម​ហ៊ុន​សាំសុ៊ង​ដល់​ទៅ​២​ដង ។​លោក​ Lee Sun Tae អ្នក​វិភាគ​នៅ​ក្នុង​ក្រុម​ហ៊ុន​ NH Investment and Securities បាន​ប្រាប់​សារព័ត៌​មាន​ Dow Jones Newswires ថា ក្រុុម​ហ៊ុន​ Samsung នៅ​តែ​ស្ថិត​ពី​ក្រោយ​ក្រុម​ហ៊ុន​ Apple នៅ​ក្នុង​ទីផ្សារ​ផលិត​ផល​ថ្លៃៗ៕
Source: http://kohsantepheapdaily.com.kh

Comment on Facebook

KohSantepheap Daily