Sunday, April 7, 2013

The Smartest Dog


នេះ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​សត្វ​ឆ្កែ​ចិញ្ចឹម​ដ៏​មាន​ទេពកោសល្យ​មួយ​ក្បាល​ឈ្មោះ Jumpy​។ Jumpy​អាច​សម្ដែង​លោត​ហក់​ខុសប្លែក​ពី​ឆ្កែ​ធម្មតា​ដទៃទៀត​បាន​យ៉ាង​ល្អ​។ ម្ចាស់​របស់​ឆ្កែ​នេះ​លោក Omar von Muller​គាត់​មានបទពិសោធន៍​បង្ហាត់​សត្វ​ឆ្កែ​តាំងតែ​ពី​យូរណាស់​មកហើយ​។ គាត់​ទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​ការបង្ហាត់​មួយ​ដែល​ហៅថា Uggie ក្នុង​កម្មវិធី Oscar-winning video​។ ក្នុង​កិច្ច​សម្ភាស​កាលពី​ឆ្នាំ​២០១២ លោក​Von Muller​បាន​និយាយថា លោក​មិនមាន​វេទមន្ត​អ្វីដែល​ពិសេស​លើ​លទ្ធ​នៃ​ការបង្ហាត់​ឆ្កែ​របស់គាត់​នោះទេ វា​ជាការ​សាមញ្ញ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​រក​សត្វ​ឆ្កែ​ដែល​សាក​សម​ហើយ​ធ្វើការ​បង្ហាត់​វា​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​បាន​ហើយ​។ ទោះបីជា​យ៉ាងនេះ​ក្ដី​បើតាម​ការនិយាយ​រៀបរាប​របស់លោក ការ​ធ្វើបាន​បែបនេះ​គឺ​វា​អាស្រ័យទៅលើ​សមត្ថភាព​ឆ្លាត​វ័យ​របស់​សត្វ​ឆ្កែ​ស្ទើ​តែ​ទាំងស្រុង​ហើយ​។ 

លោក​បាន​និយាយ​បន្ថែមទៀតថា តាម​យោបល់​របស់ខ្ញុំ​គឺ​ត្រូវបាន​បង្រៀន​វា​ហើយ​ធានា​ឲ្យ​បាន​ទៀងទាត់ ខ្ញុំ​បាន​បង្រៀន​ឆ្កែ​អស់​រយៈពេល​ប្រហែលជា​៣០​ឆ្នាំ​មកហើយ​។ ​ខ្ញុំ​មើល​វីដេអូ ហើយ នឹង​អ្វីដែល​ឆ្កែ​នេះ​អាចធ្វើ​បាន​គឺមាន​អស្ចារ្យ​ហើយ​សាមញ្ញ​។ ខ្ញុំ​ពិតជា​ពិបាក​រក​ឆ្កែ​ណា​ដែលមាន​សមត្ថភាព​អាចធ្វើ​បាន​នូវ​ការ​លោត​ហក់​ដូច​វា​នេះ​ណាស់​។​

Comment on Facebook

KohSantepheap Daily